ខេត្តកំពង់ស្ពឺ មានទេសចរប្រមាណ ១៣ម៉ឺននាក់ នៅថ្ងៃទី១នៃពិធីបុណ្យអុំទូក

ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបុណ្យអុំទូក ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ​នៅ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្ដេច​សង្ឃ ជួន ណាត​។ ក្រៅពី ប្រណាំងទូក ង ក៏មានប្រគុំតន្ដ្រី ការប្រកួតប្រដាល់គុនខ្មែរ តាំងពិព័ណ៌ និងបាញ់កាំជ្រួច ដែលទាក់ទាញទេសចរដើរកម្សាន្តជាច្រើនកុះករផងដែរ។

សូមជម្រាបថា ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិកែច្នៃ ៥កន្លែង និងកសិ-ទេសចរណ៍ ៣កន្លែង។ ជាមួយគ្នានេះ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាំង៤កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង៕

អត្ថបទដែលជាប់ទាក់ទង