នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍សម្ពោធបើកលក់ជាផ្លូវការគម្រោង អឹមអិល មង្គលរៀលធី ក្រុងព្រះសីហនុ នាពេលនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់ និងប៉ិនប្រសប់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតបតាមការប្រកាសដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ធ្វើឱ្យមានការកើនឡើងគួរឱ្យកត់សម្តាល់លើវិស័យវិនិយោគ។ ខ្ញុំសូមជូនពរឱ្យ បុរី អឹមអិល ក្រុងព្រះសីហនុ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនពីអតិថិជន។ ពិធីសម្ពោធបើកលក់ជាផ្លូវការនាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអចលទ្រព្យ និងសេដ្ឋកិច្ចសង្គម នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា មានប្រសាសន៍ថា កម្មវិធីពិសេសវិនិយោគខេត្តព្រះសីហនុ ២០២៤ មកដល់ពេលនេះ ក្រុមការងារវិនិយោគខេត្តព្រះសីហនុបានទទួលសំណើរលើកទឹកចិត្តវិនិយោគចំនួន ៩៧គម្រោង ការបង្ហាញឱ្យឃើញពីការទាក់ទាញអ្នកវិនិយោគផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការលើកទឹកចិត្ត និងជួយជម្រុញការជ្រុមជ្រែងពីរាជរដ្ឋាភិបាលសូមអបអរសាទរ កោតសរសើរក្រុមហ៊ុន អឹមអិល ខិតខំដាក់ទុនវិនិយោគធ្វើអាជីវកម្មលំនៅដ្ឋាននៅក្នុងខេត្តព្រះសីហនុ វត្តមានរបស់ក្រុមហ៊ុនបង្ហាញពីសក្តានុពល និងជំនឿចិត្តមុតមាំរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច សម្តេចបានដាក់ចេញនូវគោលនយោបាយជាច្រើនតាមរយៈការជំរុញលើកទឹកចិត្តអ្នកវិនិយោគ លើកកម្ពស់វិស័យឯកជន ដើម្បីវិស័យការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាចក្ខុវិស័យវែងឆ្ងាយ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរគម្រោងវិនិយោគក្រុមហ៊ុន ដែលអភិវឌ្ឍដីធ្លី ផ្ទះសម្បែងប្រកបដោយសោភ័ណភាព និងផាសុខភាពបម្រើជូនអតិថិជនក្នុងស្រុក និងបរទេស។ សង្ឃឹមថា វត្តមានបុរីអឹមអិល ក្រុងព្រះសីហនុនពិតជាសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះទីតាំងនេះ នៅចំកណ្តាលបេះដូងខេត្តព្រះសីហនុ ត្រូវប្រសិទ្ធនាមថា “តារារះនាទិសនារតី ” បុរីនេះបង្ហាញមុខមាត់ថ្មី និងការលូតលាស់ឥតឈប់ឈររបស់ក្រុមហ៊ុន ថែមទាំងផ្តល់នូវបទពិសោធន៍ល្អៗផ្នែកវិស្វកម្ម និងស្ថាបត្យកម្មបែបទំនើបដល់កម្ពុជា ម្យ៉ាងទៀតការអភិវឌ្ឍន៍នេះ ស្របតាមផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចសំខាន់សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តភាព។ ពិធីសម្ពោធបុរី អឹមអិលក្រុងព្រះសីហនុ បញ្ជាក់យ៉ាងច្បាស់ពីភាពរស់រវើកនៃសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ និងសំណង់បែបទំនើប និងប្រណិតមានសោភ័ណភាពលម្អរដោយសួនច្បារ ទាក់ទាញអ្នកវិនិយោគបរទេសរបស់កម្ពុជា ស្នើសុំម្ចាស់បុរី ផ្តលសេវាកម្មដោយការទទួលខុសត្រូវ និងគោរពតាមលិខិតបទដ្ឋាននានា ដូចជា ច្បាប់សំណង់ និងច្បាប់វិនិយោគ និងមានកតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ លើសពីនេះ ក៏ជាការចូលរួមចំណែកក្នុងការងារនគរូបនីយកម្មអភិវឌ្ឍខេត្តព្រះសីហនុ និងកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង។ ព្រមទាំងជូនពរ ក្រុមហ៊ុន អឹមអិល មង្គលរៀលធី លក់ដាច់គ្រប់ដំណាក់កាល និងបញ្ចប់គម្រោងសាងសង់តាមការគ្រោងទុក៕