ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយគណៈប្រតិភូខេត្តកំពត កែប និងខេត្តកោះកុង បានចូលរួមក្នុងដំណើរទស្សនកិច្ច CVTEC Cruise Farm Trip ជាមួយថ្នាក់ដឹកនាំថ្នាក់រដ្ឋបាលខេត្តតំបន់ឆ្នេរនៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម -ថៃ

ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយគណៈប្រតិភូខេត្តកំពត កែប និងខេត្តកោះកុង បានចូលរួមក្នុងដំណើរទស្សនកិច្ច CVTEC Cruise Farm Trip ជាមួយថ្នាក់ដឹកនាំថ្នាក់រដ្ឋបាលខេត្តតំបន់ឆ្នេរនៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម -ថៃ ដែលរៀបចំដោយរដ្ឋបាលខេត្តត្រាត សហការជាមួយក្រុមប្រឹក្សាជំរុញឧស្សាហកម្មទេសចរណ៍ថៃ និងនាយកដ្ឋានរៀបចំកិច្ចប្រជុំ និងពិព័រណ៌ នៃប្រទេសថៃ នៅកោះឆាង ខេត្តត្រាត ប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំជំរុញការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹករវាងកម្ពុជា (ខេត្តតំបន់ឆ្នេរ) – វៀតណាម (ខេត្តគៀនយ៉ាង និងខេត្តកាម៉ៅ) -ថៃ (ខេត្តត្រាត) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aiyapura Resort ខេត្តត្រាត។ អង្គប្រជុំ បានពិភាក្សាអំពីលទ្ធភាពនៃប្រតិបត្តិការទូកទេសចរណ៍សាកល្បងក្នុងរដូវ High Season ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ដោយភ្ជាប់ទេសចរណ៍តាមផ្លូវសមុទ្រពីខេត្តត្រាត (ផែខ្លងយៃ) ទៅកាន់ខេត្តព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) និងក្រុងហ្វូគក់ (កោះហ្វូគក់)។ ដើម្បីឱ្យដំណើរការនេះ ធ្វើទៅបានភាគីទាំងបី នឹងត្រូវដាក់ស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរៀងៗខ្លួន និងអនុវត្តតាមនីតិវិធីដែលបានកំណត់។ ជាមួយគ្នានេះ ភាគីទាំងបីរៀបចំផែនការទីផ្សារ ផែនការផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងជ្រើសរើស ប្រតិបត្តិករទូកទេសចរណ៍ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរតាមកម្មវិធី ដែលបានឯកភាពគ្នា។

អត្ថបទដែលជាប់ទាក់ទង