មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានចូលរួម ទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានចូលរួម ទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEABOURN ENCORE សញ្ជាតិ BAHAMAS បណ្ដោយមានប្រវែង២១០.៥ម៉ែត្រ និងទទឹងមានប្រវែង ២៨ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ធ្វើដំណើមកពីប្រទេសថៃ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦=៣៥នាទី ព្រឹក ហេីយនាវាទេសចរណ៍នេះនឹងចាកចេញទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ២០=០០ នាទី ថ្ងៃខែឆ្នាំដដែល និង មានចំនួនភ្ញៀវទេសចរ ៥៥២នាក់ ស្រី ២៧៨នាក់ មានចំនួន ៣០សញ្ជាតិ នាវិកចំនួន ៤២៥នាក់ ស្រី ១០៨នាក់ មានចំនួន ៥០សញ្ជាតិ ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិក=២២៧នាក់ អង់គ្លេស=៩៤និងអូស្រ្ដាលី=៥៦នាក់ ។