នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.)
នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) បានតំណាងឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃផែនការសកម្មភាព និង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ សរុប ៣៧រូប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។
លោកអភិបាលរងបានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដាច់ដោយឡែក។
ជាមួយគ្នានេះ លោកអភិបាលរង បានណែនាំឱ្យអង្គប្រជុំ ទាំងមូលបានការយកចិត្តទុកដាក់ ពិនិត្យឱ្យបានហ្មត់ចត់ និងផ្តល់ធាតុចូលតាមវិស័យរៀងៗខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទាន់ពេលវេលា ដើម្បីឱ្យក្រុមការងារមានមូលដ្ឋានធ្វើការកែសម្រួលសេចក្តីព្រាងទាំង២នេះ ឱ្យមានគុណភាពកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានទទួលយកសំណុំឯកសារដើម ដើម្បីធ្វើការពិភាក្សា និងចូលរួមមតិតាមជំនាញរៀងៗខ្លួនប្រកបដោយឆន្ទៈ និងមនសិការការងារពិតប្រាកដ។