មកដឹងមូលហេតុ នៃវិហារផ្អៀងមួយនេះរបស់តៃវ៉ាន់
ទីក្រុង Chiayi នៃកោះតៃវ៉ាន់ គឺជាទីតាំងនៃផ្ទះ របស់វិហារមួយកន្លែង ដែលមានឈ្មោះថា Taihe Zhenxing និងមានរូបរាងផ្អៀង ដោយមិនមែនជាការរចនាឡើងឡើយ។
តៃវ៉ាន់៖ ទីក្រុង Chiayi នៃកោះតៃវ៉ាន់ គឺជាទីតាំងនៃផ្ទះ របស់វិហារមួយកន្លែង ដែលមានឈ្មោះថា Taihe Zhenxing និងមានរូបរាងផ្អៀង ដោយមិនមែនជាការរចនាឡើងឡើយ។
ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០០៩ កោះតៃវ៉ាន់បានទទួលរនូវការបំផ្លិចបំផ្លាញពីព្យុះទីហ្វុង Morakot ដែលជាជាព្យុះទីហ្វុងដ៏.សា.ហា.វ.បំផុត និងបាន.បោ.ក.ប.ក់.មកលើកោះនេះ ក្នុងប្រវត្តិសាស្ត្រដោយបានកត់ត្រាទុក។ ហើយវាបានបង្កើតបរិមាណទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឲ្យមានលំហូរភក់យ៉ាងខ្លាំង និងទឹកជំនន់យ៉ាង.ធ្ង.ន់.ធ្ង.រ.ទូទាំងកោះតៃវ៉ាន់។
បន្ថែមពីនេះទៀត ព្យុះទីហ្វុងបានបណ្តាលឲ្យមានការខូចខាតយ៉ាងសម្បើម និងមនុស្សរាប់រយនាក់.ស្លា.ប់ ប៉ុន្តែវាក៏បានបង្កើតកន្លែងទេសចរណ៍មិនធម្មតាបំផុតមួយគឺវិហារ Taihe Zhenxing ផ្ទាល់តែម្ដង។ ហើយមុនពេលព្យុះទីហ្វុងកើតឡើង វិហារចម្រុះពណ៌ក្នុងភូមិ Taihe បានឈរយ៉ាងត្រង់ ប៉ុន្ដែការ.បា.ក់.ដីបានធ្វើឲ្យវា.រ.អិ.ល.ចុះពីចំណោតប្រហែល១០០ម៉ែត្រ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ វិហារ Taihe Zhenxing បានទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្ដារក្រាម និងតិកតុករបស់ភ្ញៀវទេសចរផងដែរ៕
ប្រភព: odditycentral
សូមទស្សនារូបភាពខាងក្រោម៖