សួនព្រិលទឹកកក ហានប៊ីន ចាប់ផ្ដើមបើកដំណើរការសាកល្បងហើយ

សួនព្រិលទឹកកកហានប៊ីន (Iced-Snow World) នៅខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន បានបើកដំណើរការហើយ ខណៈវាជាសួនកម្សាន្តឈានមុខ របស់លើពិភពលោក ដែលមាននូវរូបចម្លាក់ទឹកកក និងព្រិលខ្នាតធំសម្រាប់កម្សាន្ត។

ចិន៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ សួនព្រិលទឹកកកហានប៊ីន (Iced-Snow World) នៅខេត្ត Heilongjiang ភាគឦសាននៃប្រទេសចិន បានបើកដំណើរការហើយជាការសាកល្បង ខណៈវាជាសួនកម្សាន្តឈានមុខលើពិភពលោក ដែលមាននូវរូបចម្លាក់ទឹកកក និងព្រិលខ្នាតធំសម្រាប់ទស្សនាកម្សាន្ត។

ជាក់ស្ដែង វាត្រូវបានគ្របដណ្តប់លើផ្ទៃដី៨១០,០០០ម៉ែត្រការ៉េ និងផ្ដល់ការចូលទស្សនាដោយឥតគិតថ្លៃ។ ហើយពិធីបើកដំណើរការជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការតាំងពិពណ៌ និងការកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។

នៅឆ្នាំនេះ ប៉មដ៏ធំមានកម្ពស់៤៣ម៉ែត្រ ដែលពិបាកក្នុងការរចនា និងសាងសង់មែនទែន។ ចំណែកកង់វិលវិញ មានកម្ពស់ដល់ទៅ១២០ម៉ែត្រឯណោះ។ យ៉ាងណាមិញ ពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំនេះ មានរយៈពេលប្រហែល២ខែប៉ុណ្ណោះ រហូតដល់ចុងខែកុម្ភៈ នាឆ្នាំក្រោយ៕

ប្រភព: chinahighlights / news.cgtn

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង