អ្នកគ្រងតំណែងថ្មី! បុរសអ៊ីរ៉ង់ ក្លាយជាបុរស..ទា..ប..បំផុត នៅលើពិភពលោក
អ៊ីរ៉ង់៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសម្នាក់អាយុ២០ឆ្នាំ មកពីខេត្តភាគខាងលិច Azerbaijan របស់ប្រទេសអ៊ីរ៉ង់ បានក្លាយជាបុរសទាបបំផុតនៅលើពិភពលោក ដោយមានការទទួលស្គាល់ជាផ្លូវការពីកំណត់ត្រពិភពលោកហ្គីនណេស។
ជាក់ស្ដែង Afsahin Esmaeil Ghaderzadeh បានកើតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០២ និងបច្ចុប្បន្នគាត់មានកម្ពស់៦៥.២៤សង់ទីម៉ែត្រ ខណៈទម្ងន់ស្ទើរតែ៦.៥គីឡូក្រាម។ ហើយនៅពេលគាត់កើតមកដំបូង គឺមានទម្ងន់ត្រឹមតែ៧០០ក្រាមប៉ុណ្ណោះ ដែលតូចមែនទែន។
តួយ៉ាង ចំពោះការវាស់កម្ពស់ជាផ្លូវការ ត្រូវបានធ្វើឡើងក្នុងទីក្រុងឌូបៃ និងមានការវាស់ចំនួន៣ដងក្នុងរយៈពេល២៤ម៉ោង។ ហើយម្ចាស់កំណត់ត្រាពីមុន ត្រូវបានគ្រប់គ្រងដោយបុរសម្នាក់ឈ្មោះថា Edward Nino Hernandez មកពីប្រទេសកូឡុំប៊ី និងមានកម្ពស់៧០សង់ទីម៉ែត្រ។
យ៉ាងណាមិញ Afshin និងក្រុមគ្រួសារពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលទទួលបានតំណែងនេះ ដោយសង្ឃឹមថា នឹងទទួលបានឱកាសល្អៗសម្រាប់ជីវិតនាថ្ងៃអនាគតផងដែរ៕
ប្រភព: Guinness World Record
សូមទស្សនារូបភាពខាងក្រោម៖