កំពូលសុនខ ជួយនាំផ្លូវគេឲ្យរកម្ចាស់របស់វា ដែល..វ..ង្វេ..ង..ពីផ្ទះមួយសប្ដាហ៍
ម៉ិកស៊ិក៖ លោកតាម្នាក់អាយុ៨៤ឆ្នាំមានឈ្មោះថា Gregorio Romero និងមានបញ្ហាបាត់ការចងចាំម្ដងម្ដាល បានចាកចេញពីផ្ទះក្នុងតំបន់ Moctezuma រដ្ឋ Sonora នៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដើម្បីដើរលេងតាមភូមិ ប៉ុន្ដែគាត់បែរជាវង្វេងផ្លូវ និងរកផ្លូវវិលមកផ្ទះវិញមិនឃើញតែម្ដង។
ដូច្នេះ ប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្ដើមតាមស្វែងរក ដោយមានការចូលរួមពីសំណាក់សុនខហិតក្លិនផងដែរ។ ទន្ទឹមនឹងនេះ សុនខរបស់លោកតាផ្ទាល់ បានរកឃើញលោកតានៅចម្ងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះ ខណៈក្រុមអ្នកជួយសង្គ្រោះ និងសុនខហិតក្លិនមិនទទួលបានតម្រុយអ្វីទាំងអស់ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ សុនខដ៏ឆ្លាតមួយក្បាលនេះ បាននាំផ្លូវក្រុមអ្នកជួយសង្គ្រោះទៅកាន់ទីតាំងម្ចាស់របស់វា ដោយបានឆ្លងកាត់ផ្លូវយ៉ាងលំបាកផងដែរ។ ហើយនៅទីបំផុត លោកតាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងទទួលបានការមើលថែរយៈពេល២ថ្ងៃ ដោយសុនខតែងតែឈរចាំពីមុខបន្ទប់សម្រាកទៀតផង៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖