ខេត្តព្រះសីហនុបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកទស្សនាខេត្តព្រះសីហនុតាមនាវាទេសចរណ៍ខ្នាតយក្សចំនួន០២គ្រឿង

ដែលនាវាទី១ឈ្មោះ: អាយដា បេលឡា (AIDA BELLA) បានចូលចតនៅថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2023 មានភ្ញៀវទេសចរសរុប ២០០៥នាក់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ សម្របសម្រួលដោយក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត (G.T.V.C Speed Boat) សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ដោយមានកិច្ចសហការរបស់មន្ទីរទេសចរណ៍ខេត្ត សមាគមតាក់ស៊ី សមាគមរ៉ឺម៉កកង់៣ និងរក្សាសណ្តាប់ធ្នាប់ដោយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នគរបាលទេសចរណ៍ដឹកនាំដោយឧត្តមសេនីយ៍ត្រី សួន គីមហេង ។
នារសៀលថ្ងៃដដែលក៏មានដំណេីរកំសាន្តដោយជិះកង់ទស្សនាខេត្តព្រះសីហនុ ក្រោមកិច្ចកាពារដោយនគរបាលចរាចរណ៍ផ្លូវគោក និងមន្ទីរសុខាភិបាល និងកងកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ។
នាវាទី២ ឈ្មោះ: ណូវីហ្គាន ជេវេល(NORWEGIAN JEWEL) ចូលចតនៅថ្ងៃសៅរ៍ ៦ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧
ត្រូវនឹងថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023
មានភ្ញៀវទេសចរចំរុះជាតិសាសន៍មកលេងកម្សាន្តប្រទេសកម្ពុជាយើង រយៈពេល១ថ្ងៃ ។ នាវានេះមាននាវិកចំនួន ១០៤០នាក់ (ស្រី ២៣០នាក់) មានភ្ញៀវទេសចរចំនួន ១៨០៣នាក់ (ស្រី ៣០នាក់/មាន ៥៧សញ្ជាតិ)។ នាវានេះចេញដំណើរមកពីប្រទេសវៀតណាមចូលកម្ពុជា ហើយវេលាល្ងាចថ្ងៃដដែល និងបន្តដំណើរទៅប្រទេសថៃ។
ដោយក្នុងនោះក្រុមជិះកង់មានចំនួន ០២ក្រុម
ក្រុមទី១ មានចំនួន ៤១កង់ ក្រុមទី២ មានចំនួន ១៧ កង់ ដែលអមដំណេីរដោយកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ និងស្រុកព្រៃនប់។