សេចក្ដីបំភ្លឺព៌ត័មានរបស់លោក អធិការដ្ឋាននគរបាលស្រុកពញាក្រែក

អធិការដ្ឋាននគរបាលស្រុកពញាក្រែក 👮👮👮

✍️សេចក្ដីបំភ្លឺ ព៌ត័មាន
👉អធិការដ្ឋាននគរបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សូមបំភ្លឺព៌ត័មាន ជូនសាធារណៈជន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបថា :

👉នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុក ឈ្មោះ ជីវិត និងកីឡា បានធ្វើការផ្សាយ បង្ហោះ ដែលមានខ្លឹមសារថា ( មានករណីលេងល្បែងស៊ីសង បញ្ជល់មាន់ យូគី អាប៉ោង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅស្រុកពញ្ញាក្រែក តែសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសម្រានលក់យ៉ាងស្រួល) ។

👉ចំពោះករណីនេះ (ជារូបភាពចាស់ ) សមត្ថកិច្ចយើងបានធ្វើការ ចុះបង្ក្រាប កន្លងមក នៅទីតាំងខាងលើ ស្ថិតនៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងធ្វើការរុះរើ ដុតបំផ្លាញ សម្ភារះ និងដកហូតវត្ថុតាង មកចងក្រងសំណុំរឿងតាមនីតិវិធី បច្ចុប្បន្ន មិនមានការ លួច លេងល្បែង ស៊ីសងខុសច្បាប់ នោះទៀតឡើយ ។

សេចក្ដីដូច បានបំភ្លឺព៌ត័ មានខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណៈជន មេត្តា ទទួលជ្រាប ។
– សមត្ថកិច្ចយើងខ្ញុំនឹងរង់ចាំទទួលនូវសេចក្តីរាយការណ៍ របស់ បងប្អូន នូវរាល់សកម្មភាព លួចលេងល្បែងសុីសងខុសច្បាប់ ក៍ដូចជា សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខសុវត្ថិភាព សង្គម៕

សូមអរគុណ !
អត្ថបទ ចៅពញា

អត្ថបទដែលជាប់ទាក់ទង