រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងដីការអមដែលបានបញ្ជូនទៅតាមរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ។

រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងដីការអមដែលបានបញ្ជូនទៅតាមរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បើកកិច្ចប្រជុំពិនិត្យការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត ដែលបានចាត់បញ្ជូនឯកសារទៅរដ្ឋបាលក្រុង ស្រុក និងមន្ទីរ ដែលជាបណ្តឹង និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋមកកាន់រដ្ឋបាលខេត្ត ហើយកិច្ចការមួយចំនួន គឺជាភារកិច្ចរបស់ក្រុង ស្រុក និងមន្ទីរ ជាអ្នកដោះស្រាយឆ្លើយតបទៅនឹងសំណូមពរ ក្នុងនោះមានក្រុង២ ស្រុកទាំង៣ និងមន្ទីរចំនួន២ ដើម្បីឆ្លើយតបមករដ្ឋបាលខេត្តវិញ ហើយនៅមានឯកសារមួយចំនួនមិនមានការឆ្លើយតបមករដ្ឋបាលខេត្តវិញតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងនោះ ក្រុងព្រះសីហនុ បញ្ចូនឯកសារចំនួន៨ ឆ្លើយតបចំនួន២ នៅសល់៦ ស្រុកព្រៃនប់ បញ្ជូនឯកសារចំនួន២៩ ឆ្លើយតប៤ នៅសល់ ២៥ ក្រុងកោះរ៉ុង បញ្ជូនឯកសារចំនួន៣ មិនទាន់ឆ្លើយតប ស្រុកស្ទឹងហាវ បញ្ជូនឯកសារចំនួន១០ ឆ្លើយតប១ នៅសល់ ៩ ស្រុកកំពង់សីលា បញ្ជូនឯកសារចំនួន៥ ឆ្លើយតបចំនួន៣ សល់២ មន្ទីរដែនដីបញ្ជូនឯកសារចំនួន៥៨ ឆ្លើយតប២១ នៅសល់៣៧ មន្ទីរបរិស្ថាន បញ្ជូនឯកសារ៦ ឆ្លើយតប៣ សល់៣។

ក្រោយពីបានស្តាប់សេចក្តីរាយការរបស់លោកអភិបាលក្រុង ស្រុក និងលោកប្រធានមន្ទីររួចមក ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណរដ្ឋបាលក្រុង ស្រុក និងមន្ទីរ ដែលបានយកចិត្តទុកដាក់ដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវខិតខំធ្វើការឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា និងមានរបាយការណ៍ត្រឡប់មករដ្ឋបាលខេត្តវិញ ពិសេសផ្នែកអន្តរវិស័យត្រូវយកចិត្តទុកដាក់ឆ្លើយតបត្រឡប់ទៅប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពសាំញាំ នៃលំហូរឯកសារទទួលបានលទ្ធផលការងារល្អ យើងត្រូវពន្លឿនកិច្ចការឱ្យបានលឿនឆាប់ជូនប្រជាពលរដ្ឋ យើងខិតខំបញ្ចប់ដោះស្រាយបញ្ហាបានច្រើន ក៏ប៉ុន្តែមិនមានរបាយការណ៍ឆ្លើយតបមករដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង