ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឯកឧត្តម វង្ស ផាណាតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្រុងព្រះសីហនុ

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឯកឧត្តម វង្ស ផាណាតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្រុងព្រះសីហនុ។ é

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ការជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ជាកិច្ចការមួយមានប្រសិទ្ធភាពបន្ថែមទៀត ព្រមទាំងកោតសរសើរវចំពោះការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ក៏ដូចគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុទទួលបានជោគជ័យលើការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគិន ពិសេសការស្ថាអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានទទួលបានជោគជ័យ ព្រោះបញ្ហាសុខសន្តិភាព ធ្វើឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានការរីកចម្រើន។

ឯកឧត្តម បានបន្តថា ទាក់ទិន្ននិងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលបានដាក់អនុវត្តពីឆ្នាំ២០១០-២០១២ រហូតដល់ឆ្នាំ២០១៦ និងឆ្នាំ២០២១ បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រជាបញ្ហាសំខាន់ត្រូវធ្វើតាមដំណាក់កាលនីមួយៗ ផ្អែកតាមស្ថានភាព និងសភាពការនៅតាមមូលដ្ឋានមានការប្រែប្រួល ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជម្រុញលើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធិផល។ ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃមាន ៤ចំណុចសំខាន់ដូចជា ១.ការផ្តល់សេវាសាធារណ សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ២.គ្មានបទល្មើស ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣.ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ គ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងនៅក្នុងមូលដ្ឋាននីមួយៗ។ ចូលរួមលើកកម្ពស់បង្ការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិភាព សំដៅលើកទឹកចិត្តឱ្យមានការចូលរួមតាមរយៈការរាយការណ៍ ផ្តល់ព័ត៌មានក៏ដូចជាការចូលរួមក្នុងសកម្មភាពប្រជាការពារ ការលើកទឹកចិត្តដល់កម្លាំងប៉ុស្តិ៍រដ្ឋបាល និងអង្គភាពផ្សេងៗ យើងត្រូវបង្កើនសមត្ថភាពមន្ត្រីប៉ុស្តិ៍រដ្ឋបាលបន្ថែមទៀត ដើម្បីទទួលខុសត្រូវដឹកនាំផ្នែកជំនាញក្នុងមូលដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង