អ្នកចង់បានអារូបករណ៍ត្រូវម៉ាច់! ក្រសួងផ្ដល់អាហារូបករណ៍ជាង ៦៧២ កន្លែង ទៅជិត ៩ ប្រទេស ក្នុងឆ្នាំ ២០២៣

នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នេះក្រសួងអប់រំយុវជន និង កីឡា បានប្រកាសពីគម្រោងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសក្នុងឆ្នាំ ២០២៣ ចំនួន ៦៧២ កន្លែង។

ក្នុងសេចក្ដីប្រកាសជាបឋមនេះមានប្រទេសចំនួន ៩ ដូចជា ចិន ជប៉ុន ហុងគ្រី គូបា រុស្ស៊ី វៀតណាម ឡាវ ថៃ និង មីយ៉ាន់ម៉ា ក្នុងកម្រិតបណ្ដុះបណ្ដាលដូចជា ស្រាវជ្រាវ មធ្យមិសក្សាបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧត្ដមសិក្សា ក្រោយឧត្ដមសិក្សា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត។

គួរបញ្ជាក់ដែរថា ចំនួនអាហារូបករណ៍អាចមានការប្រែប្រួលតាមការជាក់ស្ដែង ហើយអាចសាកសួរព័ត៌មានលម្អិតបានតាមរយៈការិយាល័យអាហារូបករណ៍ និង កម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និង អាហារូបករណ៍ ដែលមានអាសយដ្ឋាន អគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងអាហារូបករណ៍ សូមពិនិត្យមើលក្នុងតារាង ដែលមានភ្ជាប់ជូនខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង