ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដង្ហែបុណ្យកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដង្ហែបុណ្យកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
កម្មវិធីបុណ្យអង្គកឋិនទានបានរៀបចំដង្ហែប្រទាក់សិនចំនួន៣ ជុំព្រះវិហាចាស់ហើយ ក៏បានចូលទៅសាលាឆាន់ ដើម្បីពិធីសូត្រមន្តវេប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សានៅវត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតាមប្រពៃណីព្រះពុទ្ធសាសនា។
សូមរម្លឹកថា កាលពីឆ្នាំ២០២២កន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំដង្ហែអង្គកឋិនទានចូលវត្តគីរីជលសាកោះរ៉ុងម្តងរួចមកហើយ ដើម្បីកសាងសមិទ្ធផលព្រះវិហារ ហើយថ្ងៃនេះ ឆ្នាំនេះ និងឆ្នាំក្រោយនៅទីនេះមានព្រះវិហាមួយសម្រាប់ពុទ្ធបរិស័ទគោរពបូជាតាមបែបព្រះពុទ្ធសាសនា និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តនៅតំបន់កោះផងដែរ។