ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព លួច ម៉ូតូមួយគ្រឿង បានសម្រេច តែរត់មិនរួច

ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព លួច (ម៉ូតូម៉ាកហុងដាC125) បានសម្រេចតែរត់មិនរួច នៅថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០២៣នៅវេលាម៉ោង១៥និង០០នាទីល្ងាចនៅចំនុចផ្លូវបេតុងភូមិផ្សារទូចសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ សមត្ថកិច្ចខណ្ឌបានចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ១នាក់។

ឈ្មោះប៉ុល សាវ៉ាតភេទប្រុសអាយុ២១ឆ្នាំមុខរបរគ្មានផ្ទះនៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង។
-ដកហូត ម៉ូតូ១គ្រឿងម៉ាកC125ពណ៌ខ្មៅសារី២០២២ពាក់ស្លាកលេខ1JT7871។
-លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបានដីងថាជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចម៉ួតូពីភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះអឿន អុីមភេទប្រុសអាយុ៣៤ឆ្នាំស្នាក់នៅភូមិទ្រាលឃុំស្វាយរលំស្រុកមេសាងខេត្តព្រៃវែងមុខរបរបុគ្គលិកអគ្គីសនី។
សមត្ថកិច្ចបានសហការណ៍ប្រគល់ជនសង្ស័យនិងវុត្ថុតាងឲ្យទៅនគរបាលខេត្តព្រៃវែងដើម្បីអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង